ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យម្ដងៗ ផ្សារលក់ផលិតផលខ្មែរក្នុងខេត្តកំពត តែងតែមានមនុស្សមកដើរទិញអីយ៉ាងកុះករ។ មិនថាអ្នកស្រុកយើង ឬក៏ពួកបរទេសដែលរស់នៅទីនេះទេ គឺចូលចិត្តមកដើររើសទិញផ្លែឈើ និងបន្លែស្រស់ៗពីទីនេះណាស់។ អ្នកជិតខាងគេប្រាប់ថា មកទិញបន្លែនៅទីនេះគឺសាកសមបំផុត ព្រោះសុទ្ធតែជាបន្លែដែលប្រជាជនយើងដាំដុះដោយផ្ទាល់ដៃ។
លោក បែននី (Benny) ជាជនបរទេសម្នាក់ដែលតែងតែមកទិញម្ហូបទីនេះញឹកញាប់ បាននិយាយថា គាត់ចូលចិត្តជាងគេត្រង់ថាវាជាបន្លែធម្មជាតិក្នុងស្រុកយើងផ្ទាល់។ រីឯអតិថិជនម្នាក់ទៀតឈ្មោះ ប៊ុតស៍ (Butch) ក៏យល់ឃើញដូចគ្នាដែរថា ផ្លែឈើ និងបន្លែនៅទីនេះល្អចំពោះសុខភាព ហើយអ្នកណាក៏ចូលចិត្តញ៉ាំដោយក្តីទុកចិត្តដែរ។ គាត់ថែមទាំងបានលើកឡើងទៀតថា ឥឡូវនេះសូម្បីតែបងប្អូនខ្មែរយើង ក៏នាំគ្នាមកទិញបន្លែសុខភាពនេះច្រើនដែរ ដែលបង្ហាញថាជីវភាពរស់នៅបច្ចុប្បន្នចេះគិតគូរពីសុខភាពជាងមុន។
ក្រៅពីស្រស់និងធម្មជាតិ តម្លៃក៏សមរម្យទៀតផង។ លោក កូបី (Kobe) ជាជនជាតិអាមេរិកដែលមកដើរលេងទីនេះជាលើកដំបូងជាមួយសង្សារ បាននិយាយថា ចេកនៅទីនេះលក់ថោកមែនទែន ដោយត្រឹមតែ១ដុល្លារអាចបានដល់ទៅ៤គីឡូក្រាម។ យោងតាមមន្ត្រីមូលដ្ឋានបានឱ្យដឹងថា ផ្សារនេះបានបើកដំណើរការតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយមានការគម្រោងគាំទ្រពីក្រសួងពាណិជ្ជកម្ម ដែលគោលបំណងធំគឺជួយឱ្យកសិករខ្នាតតូចអាចយកកសិផលរបស់ខ្លួនមកលក់ជូនអ្នកជិតខាងដោយផ្ទាល់ ដើម្បីឱ្យពួកគាត់ទទួលបានចំណូលសមរម្យជាងមុន។




