កាលពីពេលថ្មីៗនេះ លោក មីន អោង ឡាំង មេដឹកនាំភូមា បានមកបំពេញទស្សនកិច្ចផ្លូវការនៅភ្នំពេញ។ គាត់ស្នាក់នៅពីរថ្ងៃ ហើយបានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាយើង ដែលឥឡូវនេះក៏ជាប្រមុខរដ្ឋស្ដីទីដែរ។ ពួកគាត់បានជជែកគ្នាពីនេះពីនោះច្រើនណាស់ ក្នុងនោះរឿងសំខាន់មួយគឺបញ្ហាព្រំដែនចាស់ៗរវាងខ្មែរ-ថៃហ្នឹងឯង។
មន្ត្រីយើងបានប្រាប់អ្នកសារព័ត៌មាននៅពេលក្រោយថា សម្ដេចតេជោបានពន្យល់លោក មីន អោង ឡាំង អំពីរឿងព្រំដែនហ្នឹងយ៉ាងច្បាស់លាស់។ គឺថាខាងថៃ តែងតែថាចូលរំលោភបំពាន មកកាន់កាប់ដីយើង។ រឿងហ្នឹង ខាងកម្ពុជាយើងតែងតែប្រកាន់ជំហរថាត្រូវដោះស្រាយដោយសន្តិវិធី តាមច្បាប់អន្តរជាតិ។ មិនអាចចេះតែប្រើកម្លាំងបាយ រំលោភបំពានយកទឹកដីគេបានទេ គោលការណ៍នេះ សម្ដេចតេជោបានសង្កត់ធ្ងន់ជាច្រើនដង។ សម្ដេចថា ទោះបីឥឡូវនៅមានជម្លោះក៏ដោយ តែយើងគឺធ្វើតាមច្បាប់ទម្លាប់។
លោក មីន អោង ឡាំង ស្ដាប់ហើយ ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ គាត់ថាជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនេះ គឺត្រឹមត្រូវណាស់ គាត់យល់ស្របទាំងស្រុង។ គាត់ក៏សង្ឃឹមថាព្រំដែននឹងឆាប់វិលត្រឡប់មកធម្មតាវិញ ហើយប្រជាជនទាំងអស់គ្នាអាចរស់នៅដោយសុខសាន្ត។ ប្រជាជនយើងនៅទីនេះ អ្វីដែលចង់បានបំផុតគឺសន្តិភាព ដើម្បីបានរកស៊ីតូចតាចដោយសុខចិត្ត យប់ឡើងបានដេកលក់ស្រួល មិនបាច់ចេះតែបារម្ភថាព្រំដែនមានរឿងអីកើតឡើង។




