ថ្ងៃពុធ ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនអាមេរិកចំនួនពីរ គឺក្រុមហ៊ុន Almasons Consulting និងក្រុមហ៊ុន Turning Point Retail Solutions ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មទំនើប។
នៅក្នុងកិច្ចប្រជុំនោះ មន្ត្រីពាក់ព័ន្ធបានលើកយកគោលនយោបាយ និង incentive ផ្សេងៗរបស់រាជរដ្ឋាភិបាលមកបង្ហាញលម្អិត ដោយបង្ហាញពីក្ដីរំពឹងទុកយ៉ាងខ្លាំងក្នុងការទាក់ទាញទុនវិនិយោគពីសហរដ្ឋអាមេរិក ឱ្យមកបណ្តាក់ទុនលើវិស័យបច្ចេកវិទ្យា និងឌីជីថលនៅកម្ពុជា។
បច្ចុប្បន្ន យើងឃើញយុវជនខ្មែរងាកមកចាប់អារម្មណ៍ច្រើនលើការលក់ទំនិញអនឡាញ និងការទូទាត់ប្រាក់តាមទូរស័ព្ទដៃ ប៉ុន្តែបើនិយាយពីមូលដ្ឋានគ្រឹះនៃឧស្សាហកម្មទំនើប និងការផ្លាស់ប្តូរឌីជីថលបែបស៊ីជម្រៅ គឺនៅមានកម្រិតនៅឡើយ។ ហេតុនេះហើយ បានជារដ្ឋាភិបាលកំពុងប្រញាប់ប្រញាលទាក់ទាញទុនពីក្រៅប្រទេសដើម្បីមកជួយជំរុញវិស័យនេះ ប៉ុន្តែវានឹងអាចទទួលបានលទ្ធផលកម្រណា គឺអាស្រ័យលើសកម្មភាពជាក់ស្តែងរបស់ក្រុមហ៊ុនទាំងនោះនៅពេលខាងមុខ។




