ចូលដល់ដើមខែកញ្ញានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាយើងធ្វើការលឿនដៃលឿនជើងមែនទែន ដោយបានបណ្តេញជនបរទេសខុសច្បាប់ចំនួន ១.០៣៥នាក់ ចេញពីប្រទេសក្នុងពេលតែមួយ។ ក្នុងចំណោមនោះ មានទាំងប្រុសទាំងស្រី និងមកពី៣៣សញ្ជាតិផ្សេងគ្នា។

អាជ្ញាធរចុះស្រាវជ្រាវផ្ទាល់តាមទីតាំងសង្ស័យ និងកន្លែងជួលស្នាក់នៅផ្សេងៗ។ ពេលចាប់ខ្លួនបាន និងពិនិត្យអត្តសញ្ញាណច្បាស់លាស់ហើយ ក៏បញ្ជូនទៅព្រំដែន ឬព្រលានយន្តហោះភ្លាមៗតែម្តង មិនបាច់និយាយច្រើនទេ។

ប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ក្នុងចំណោមជនបរទេសទាំងនោះ មានស្រីៗចំនួន ១០៤នាក់។ មិនថាមកធ្វើការលួចលាក់ ឬហួសទិដ្ឋាការហើយនៅតោងទេ ឱ្យតែខុសច្បាប់គឺត្រូវប្រឈមមុខនឹងវិធានការតឹងរ៉ឹងបែបនេះហើយ។