ថ្មីៗនេះ ខាងក្រសួងការងារ គេមានមន្ត្រីម្នាក់បានចេញមុខមកនិយាយ។ គឺឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារហ្នឹងឯង គាត់បានប្រាប់ទៅបងប្អូនទាំងអស់គ្នាថា នៅតាមរោងចក្រ រវាងថៅកែ និងកម្មករ ត្រូវចេះរក្សាទំនាក់ទំនងល្អជាមួយគ្នា ត្រូវចេះគោរពគ្នាទៅវិញទៅមក។
គាត់ថា បើគ្រប់គ្នា ចេះគោរពគ្នា ចេះនិយាយគ្នាឲ្យបានល្អ កុំឲ្យមានការប៉ះទង្គិចគ្នា នោះរោងចក្រនឹងដំណើរការបានល្អប្រសើរ។ ពេលដែលការងារមានប្រសិទ្ធភាពខ្ពស់ ផលិតផលក៏ចេញបានច្រើន លុយក៏រកបានច្រើនដែរ មែនអត់?
មិនមែនត្រឹមតែចង់រកលុយបានច្រើនទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ជីវភាពបងប្អូនទាំងអស់គ្នា ក៏នឹងរស់នៅបានសុខស្រួលដែរ។ បងប្អូនគិតមើលទៅ បើចេះតែឈ្លោះគ្នា រកាំរកូសគ្នា តើអ្នកណាមានកម្លាំងចិត្តធ្វើការបានល្អ? នៅស្រុកយើង រោងចក្រមានច្រើនណាស់ កម្មករក៏ច្រើន ថៅកែក៏ច្រើន បើទំនាក់ទំនងគ្នាមិនល្អទេ ពិតជាប៉ះពាល់ដល់ឆ្នាំងបាយរបស់បងប្អូនទាំងអស់គ្នាហើយ។
អ៊ីចឹងហើយ ខាងក្រសួងការងារ ក៏ចង់ឲ្យបងប្អូនទាំងអស់គ្នា ចេះចុះសម្រុងគ្នា ដើម្បីឲ្យជីវភាពរស់នៅបានសុខស្រួល។




