ព្រឹកថ្ងៃទី១១ ខែកញ្ញា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលភ្ញៀវទេសចរណ៍នាវាខ្នាតយក្សមួយគ្រឿង គឺនាវាបណ្តុះបណ្តាល «Perekop» របស់កងទ័ពជើងទឹកុរុស្ស៊ី។ លោក អ៊ិន សុខុមីរ៉ា មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងមេឃរាម បានអញ្ជើញទៅទទួលស្វាគមន៍ដោយផ្ទាល់ដល់កំពង់ផែ ព្រមទាំងមានរៀបចំពិធីទទួលស្វាគមន៍យ៉ាងអធិកអធមផងដែរ។
នាវាចម្បាំងដែលមានលេខតួ ៣១០ មួយគ្រឿងនេះ មិនធម្មតាទេ វាជាកងនាវាចរណ៍សមុទ្របាល់ទិក ដែលដឹកនាំដោយលោក វីយ៉ាឆេស្លាវ ស៊ីតនិក (Vyacheslav Sitnik) នាយកសាលាឧត្តមសិក្សាកងទ័ពជើងទឹករុស្ស៊ី។ នាវានេះមានទម្ងន់ទස්មិនស្ទើរទេ គឺមានកម្លាំងផ្ទុកទឹករហូតដល់ជាង ៦ពាន់តោន បណ្តោយប្រវែងជាង ១០០ម៉ែត្រ និងជម្រៅទឹក ៦ម៉ែត្រ។
បើតាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាវានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ បើបងប្អូនប្រជាពលរដ្ឋយើងដើរលេងកម្សាន្តនៅជុំវិញតំបន់កំពង់ផែ គឺប្រហែលជាអាចបានឃើញនាវាធំពីចម្ងាយនេះចតអង្រួនទឹកនៅទីនោះជាក់ជាមិនខាន។





