សារព័ត៌មានមីយ៉ាន់ម៉ាបានរាយការណ៍ថា កាលពីថ្ងៃទី១៩ ខែកញ្ញា នាយកដ្ឋានវិនិយោគ និងការគ្រប់គ្រងក្រុមហ៊ុនមីយ៉ាន់ម៉ា បានចាត់វិធានការក្តៅគគុក ដោយបាញ់ឈ្មោះក្រុមហ៊ុនចំនួន ៤ ចូលទៅក្នុងបញ្ជីខ្មៅតែម្តង។ តាមការស្រាវជ្រាវពីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា បានរកឃើញថា ក្រុមនាយកក្រុមហ៊ុនទាំងនោះមិនបានធ្វើអាជីវកម្មត្រឹមត្រូវទេ ប៉ុន្តែនៅពីក្រោយខ្នង បែរជាទៅឃុបឃិតជាមួយក្រុមឆបោកតាមអនឡាញ (Scam) ហើយដើរតួជាអ្នកប្តូរប្រាក់ងងឹត ដោយយកលុយចាត់មីយ៉ាន់ម៉ា ទៅដូរជាមួយកាក់ឌីជីថល USDT ដើម្បីជួយលាងលុយកខ្វក់ឱ្យពួកក្រុមឆបោក។
ក្រុមហ៊ុនទាំង ៤ ដែលត្រូវគេទម្លាយឈ្មោះរួមមាន៖ ក្រុមហ៊ុន Grand Myanmar Empire (GME) Co., Ltd. នៅតំបន់ Mayangone, ក្រុមហ៊ុន Silverdale Co., Ltd. នៅតំបន់ Dawbon, ក្រុមហ៊ុន Golden Shah Co., Ltd. នៅតំបន់ Botahtaung និងក្រុមហ៊ុន Kyaw Kyaw Htun Co., Ltd.។ ក្រុមហ៊ុនទាំង ៤ នេះ ព្រមទាំងមនុស្សពាក់ព័ន្ធ ៤ នាក់ទៀត ត្រូវគេដាក់ចូលបញ្ជីខ្មៅទាំងអស់ ហើយថ្ងៃក្រោយឈប់សង្ឃឹមថាបានធ្វើជាប្រធាន ឬនាយកក្រុមហ៊ុនណាទៀតហើយ។
នៅស្រុកគេ តាមហាងបាយតូចៗ ឬតូបតែតាមចិញ្ចើមផ្លូវ គេតែងតែលឺមនុស្សខ្សឹបខ្សៀវគ្នាពីរឿងដូរ "U" (USDT) និងរឿងវេរលុយក្រោមតុ។ ឯផ្ទះជួលខ្លះ គ្រាន់តែតខ្សែអ៊ីនធឺណិតប៉ុន្មានខ្សែ ក៏ហ៊ានបើកកន្លែងប្តូរប្រាក់ខុសច្បាប់បាត់ទៅហើយ។ សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ករណីនេះអាជ្ញាធរកំពុងបន្តស៊ើបអង្កេតជម្រៅទៀត ហើយការបោសសម្អាតលើកនេះ ប្រាកដជាធ្វើឱ្យពួកអ្នកលួចលាក់ធ្វើអាជីវកម្មខុសច្បាប់តាមផ្លូវឌឿងហែម ភ័យញ័រជើងមិនខានឡើយ។




