កាលពីថ្ងៃទី ២១ ខែកញ្ញា ខាងអាជ្ញាធរតំបន់វ៉ា ប្រទេសភូមា បានឱ្យដឹងថា គេទើបតែចាត់ការលើជនជាតិចិនចំនួន ២៦ នាក់ ដែលបានលួចឆ្លងដែនចូលទឹកដីគេដោយខុសច្បាប់។ បន្ទាប់ពីបង្ក្រាបបាន សមត្ថកិច្ចបានដឹកនាំអ្នកទាំងនោះទៅប្រគល់ឱ្យខាងភាគីចិនវិញភ្លាមៗតាមច្រកព្រំដែន។

ការប្រកាសព័ត៌មាននេះបានបញ្ជាក់ច្បាស់ៗថា មនុស្សទាំង ២៦ នាក់នេះ មិនឱ្យខ្វះសូម្បីតែម្នាក់ឡើយ។ បច្ចុប្បន្ន នីតិវិធីប្រគល់ខ្លួននៅច្រកព្រំដែនត្រូវបានរៀបចំរួចរាល់អស់ហើយ ហើយមនុស្សទាំង ២៦ នាក់នោះ ក៏ត្រូវគេបញ្ជូនទៅដល់ស្រុកចិនវិញជាស្ថាពរដែរ។

នៅម្ដុំច្រកព្រំដែននោះ រាល់ថ្ងៃមើលទៅឃើញអ៊ូអរ មានម៉ូតូបើកឆ្លងកាត់ប្រជែងគ្នាឌុងៗមែន ប៉ុន្តែបើចង់ប្រើផ្លូវកាត់លួចចូលខុសច្បាប់វិញ គឺមិនអាចលាក់បាំងភ្នែកសមត្ថកិច្ចជិតឡើយ។ ចុងក្រោយ ចង់ឬមិនចង់ មនុស្សទាំង ២៦ នាក់ហ្នឹង ក៏ត្រូវតែត្រឡប់ទៅស្រុកវិញតាមច្រកព្រំដែនដដែល។