ាលពីម្សិលមិញម្សិលមិញ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោះហៅមន្ត្រីមកពីស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ មកបើកកិច្ចប្រជុំរួមគ្នា ដើម្បីបូកសរុបលទ្ធផលនៃការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឬហៅថា «ឆបោកតាមអនឡាញ» ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ និងពិនិត្យមើលវឌ្ឍនភាពនៃការស៊ើបអង្កេតសំណុំរឿងនានា។

នៅក្នុងអង្គប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ពួកឧក្រិដ្ឋជនបច្ចុប្បន្នមានល្បិចកលខិលខូចនិងប្តូររូបភាពកាន់តែងាយស្រួលបន្លំភ្នែក ដូច្នេះកងកម្លាំងនិងស្ថាប័នពាក់ព័ន្ធទាំងអស់លែងអាចធ្វើការដាច់ដោយឡែកពីគ្នាទៀតហើយ។ គ្រប់ភាគីទាំងអស់ត្រូវតែពង្រឹងកិច្ចសហការផ្លាស់ប្តូរព័ត៌មានគ្នាឱ្យបានលឿន និងរាយការណ៍គ្នាទៅវិញទៅមកជាប្រចាំ នៅពេលមានសភាពការណ៍ថ្មីៗកើតឡើង ទើបយើងអាចដឹងទាន់ល្បិចកលរបស់ពួកវា។

កិច្ចប្រជុំនេះមិនត្រឹមតែធ្វើការវាយតម្លៃលើការងារកន្លងមកនោះទេ ប៉ុន្តែថែមទាំងបានលើកយកបញ្ហាប្រឈមជាក់ស្តែងមកពិភាក្សាដើម្បីរកដំណោះស្រាយផងដែរ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងពង្រឹងការល្បាតនិងតាមដានយ៉ាងតឹងរ៉ឹងនៅតាមមូលដ្ឋាន ហើយទិសដៅបន្ទាប់គឺការបង្កើនប្រសិទ្ធភាពនៃការបង្ក្រាបឱ្យចំគោលដៅ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខេត្តឱ្យបានល្អប្រសើរ។