ថ្ងៃទី១ ខែកញ្ញា វេលាម៉ោងប្រហែល ១១យប់ មានរឿងរំភើបផ្អើលខុសពីធម្មតាើតែកើតឡើងនៅខុនដូមួយកន្លែងតាមបណ្តោយផ្លូវ Song ក្នុងទីក្រុង Kuching ព្រោះថាមានសមត្ថកិច្ចចុះទម្លុះទម្លាយទន្ទ្រានចូលដល់ក្នុងបន្ទប់ផ្ទាល់តែម្តង។ ក្រុមនេះលួចលាក់ធ្វើសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនរជាតិ ដោយអង្គុយចុចក្រឡុកកុំព្យូទ័រក្នុងបន្ទប់ ហើយកំណត់គោលដៅបោកប្រាស់ទៅលើជនរងគ្រោះដែលនៅក្រៅប្រទេសម៉ាឡេស៊ី។ ជាលទ្ធផល ជនសង្ស័យសរុបចំនួន ៨នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅជាមួយ ដែលពួកគាត់សុទ្ធសទ្ធាជាមនុស្សវ័យក្មេង អាយុចន្លោះពី ២១ ដល់ ២៦ឆ្នាំ។

ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនទាំង ៨នាក់នោះ មានប្រុសស្រីជនជាតិក្នុងស្រុក ៣នាក់ (ប្រុស ២ ស្រី ១) និងប្រុសៗជនបរទេស ៥នាក់ទៀត។ ពេលចូលឆែកឆ้นក្នុងបន្ទប់នោះ ប៉ូលិសក៏បានដកហូតវត្ថុតាងជាកុំព្យូទ័រយួរដៃ និងទូរសព្ទដៃជាច្រើនគ្រឿងផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ក្រុមនេះបានមកជួលខុនដូនេះស្នាក់នៅ និងធ្វើសកម្មភាពយូរគួរសសមដែរហើយ ដោយថ្ងៃៗគិតតែពីរកលល្បិចយកស្នេហាស្រមើស្រមៃទៅបោកប្រាស់ជនរងគ្រោះនៅក្រៅតំបន់។

លុះស្អែកឡើងព្រលឹមស្រាងៗ ជនសង្ស័យទាំង ៨នាក់នេះ ត្រូវគេនាំខ្លួនទៅកាន់សាលាដំបូងទីក្រុង Kuching ហើយចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្នរយៈពេល ៤ថ្ងៃ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមដានសំណុំរឿងនេះបន្ថែមទៀត ដើម្បីឈានដល់ការវែកមុខមេក្លោងធំដែលនៅពីក្រោយខ្នងក្រុមនេះ។