ប៉ុន្មានថ្ងៃនេះ នៅស្រុកសូនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ក្រុមការងារចម្រុះបានចុះពិនិត្យមើលជាប្រចាំ។ ការងារសំខាន់គឺតាមដាន និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដែលលួចធ្វើសកម្មភាពក្នុងរដូវបិទនេសាទ។
ដឹកនាំុការចុះប្រតិបត្តិការនេះគឺលោក ងិន កល្យាណ អភិបាលរងខេត្តសៀមរាប។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងដើម្បីការពារធនធានជលផល ជាពិសេសការពារកូនត្រីក្នុងរដូវបិទនេសាទ ដើម្បីធានាថានៅថ្ងៃមុខនៅតែមានត្រីសម្រាប់ប្រជាពលរដ្ឋយើងហូប។
ពេលអង្គុយផឹកកាហ្វេទឹកកកនៅហាងតែងតែឮគេនិយាយថា ជារៀងរាល់ឆ្នាំនៅពេលដល់រដូវនេះ តែងតែមានអ្នកលួចដាក់មងចាប់ត្រី ទើបកម្លាំងនរប៉ូលិសចល័តនិងមន្ត្រីពាក់ព័ន្ធត្រូវដើរចុះពិនិត្យ និងប្រមូលឧបករណ៍នេសាទខុសច្បាប់ទាំងនោះជារឿយៗ។




