ថ្ងៃអង្គារកន្លងទៅនេះ មន្ត្រីជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធនឹងការលក់ស៊ីមកាត និងគណនីធនាគារឱ្យក្រុមជនខិលខូច។ ស្ត្រីរូបនេះត្រូវបានគេស្គាល់ឈ្មោះក្រៅថា SJN។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវឃើញថា គាត់បានយកលេខទូរស័ព្ទ និងគណនីធនាគារផ្ទាល់ខ្លួន ទៅលក់ឱ្យក្រុមឧក្រិដ្ឋជនដែលប្រើប្រាស់បណ្តាញសង្គមធ្វើសកម្មភាពបោកប្រាស់តាមរូបភាពស្នេហាអនឡាញ (ឆបោកតាមបែបសម្លៀងស៊ីម៉ាក ឬ殺猪盘)។

ពេលដែលក្រុមជនបោកប្រាស់បានលេខ និងគណនីទាំងនោះហើយ ពួកវាបានយកទៅប្រើប្រាស់សម្រាប់ទទួលលុយដែលបោកបានពីជនរងគ្រោះ ហើយស្ត្រីខាងលើក៏ទទួលបានកម្រៃជើងសារបន្តិចបន្តួចពីសំណាក់ពួកឧក្រិដ្ឋជនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមផ្លូវច្បាប់។

ទាក់ទងនឹងបញ្ហានេះ សមត្ថកិច្ចក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវយកលេខទូរស័ព្ទ ឬគណនីធនាគារផ្ទាល់ខ្លួន ទៅឱ្យគេខ្ចី ឬលក់ដូរផ្ដេសផ្ដាសឱ្យជន