ថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌី ទីណា និងលោកស្រី Aleksandra P Zittle តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចុះទៅដល់ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ដំណើរចុះទៅទីនោះ គឺដើម្បីពិនិត្យមើលផ្ទាល់ភ្នែកពីការងារជួយសង្គ្រោះផ្នែកសុខាភិបាល និងមនុស្សធម៌ ជូនពលរដ្ឋដែលត្រូវភៀសខ្លួនចាកចេញពីលំនៅឋានដោយសារមូលហេតុផ្សេងៗ ថាតើពួកគេទទួលបានការយកចិត្តទុកដាក់កម្រិតណាហើយ។
ការចុះតាមមូលដ្ឋានបែបនេះ ជារឿងធម្មតាទេដែលឃើញថ្នាក់ដឹកនាំ និងភ្ញៀវបរទេសដឹកដៃគ្នាចុះជួយប្រជាជន។ ពលរដ្ឋយើងរស់នៅមិនសូវស្រួលប៉ុន្មានទេ បានមន្ត្រី និងបរទេសជួយអន្តរាគមន៍បែបនេះ យ៉ាងហោចណាស់ក៏បានជំនួយខ្លះមកទប់ទល់ជីវភាពដែរ។




