វ៉ាន់ភីយ៉ាឡា ត្រៀមខ្លួនសម្រាប់ការប្រកួតជាតិលើកនេះមិនសូវបានល្អទេ។ ហេតុអ្វី? ព្រោះប្រពន្ធទើបនឹងសម្រាលកូនប្រុសថ្មី ការងារផ្ទះច្រើន មិនសូវមានពេលហ្វឹកហាត់ល្អ។
ប៉ុន្តែគាត់ក៏នៅតែចូលរួមប្រកួត ហើយបានមេដាយប្រាក់ពីរ។ សារព័ត៌មានក្នុងស្រុកប្រាប់ថា គាត់បានមេដាយប្រាក់ក្នុងការប្រកួត 1500 ម៉ែត្រ និង 10000 ម៉ែត្រ។
គាត់និយាយថា ទោះបីជាមិនបានមេដាយមាសក៏ដោយ តែគាត់ក៏នៅតែរីករាយដែលអាចតំណាងសមាគមទៅប្រកួតបាន។ ទោះបីជាឆ្នាំនេះស្ថានភាពពិសេស ក៏លទ្ធផលក៏ប្រហាក់ប្រហែលឆ្នាំមុនដែរ គិតទៅក៏មិនអីទេ។




