កាលពីព្រឹកព្រលឹមថ្ងៃទី២១ នេះ នៅមុខច្រកចូលបុរី Jinshui ម្ដុំចិនថោន ក្នុងក្រុងព្រះសីហនុ ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រុមបុគ្គលិកមួយវង់ធំបាននាំគ្នាចេញមកឈរស្ទាក់កណ្តាលផ្លូវ បិទចរាចរណ៍ជិតឈឹង ហើយស្រែកឡូឡាទាមទារប្រាក់ខែពីថៅកែ។

តាមសម្តីអ្នកនៅកន្លែងកើតហេតុបានប្រាប់ថា ថៅកែក្រុមហ៊ុនដែលពាក់ព័ន្ធនោះជាជនជាតិចិនដែរ។ ឯក្រុមបុគ្គលិកដែលមកតវ៉ាបានត្អូញត្អែរថា ប្រាក់ខែរបស់ពួកគាត់ត្រូវគេកាត់ទុក និងជំពាក់រាប់ខែមកហើយ។ កន្លងមក ធ្លាប់រត់ទៅសុំទារជារឿយៗដែរ តែគ្មានបានលទ្ធផលអីបន្តិចសោះ ទើបបង្ខំចិត្តនាំគ្នាចេញមកបិទផ្លូវទារលុយទាំងកំហឹងបែបនេះតែម្តង។

រាល់ថ្ងៃ រកស៊ីធ្វើការនៅទីនោះ ត្រូវទ្រាំហត់នឿយ ហុយផ្សែងម៉ូតូ និងផ្សែងប្រេងតាមតូបលក់ដូរតាមចិញ្ចើមផ្លូវ គ្រាន់តែដើម្បីក្រពះមួយពេលៗប៉ុណ្ណោះ។ ថ្ងៃហាលថ្ងៃ យប់ចូលសំងំក្នុងបន្ទប់ជួល ចុះបើមកជួបអករឿងត្រូវគេជំពាក់ប្រាក់ខែរាប់ខែអញ្ចឹងទៀត បើជាអ្នកណាក៏ក្តៅក្រហាយទ្រាំមិនបានដែរ។