និយាយពីក្រុមការងារសិនប៊ី (New Coin) នេះដែរ គឺចាប់ផ្ដើមចូលមកម្ដងដំបូងក្នុងរដូវរងាឆ្នាំ ២០២០ ដោយមានប្រាក់ត្រឹមតែប៉ុន្មានពាន់ដុល្លារក្នុងហោប៉ៅប៉ុណ្ណោះ។ ពេលនោះគ្មានអ្នកណាជួយជ្រោមជ្រែងទេ គឺជួបតែរឿងបោកប្រាស់ ខាតបង់ប្រាក់កាសជាញឹកញាប់ដូចជាការញ៉ាំបាយអញ្ចឹង។ ចាប់តាំងពីការធ្វើ OTC រហូតដល់សេវាកម្មធានា និងពង្រីកមកផ្នែកកម្សាន្ត គឺដើរលើផ្លូវនេះមានរយៈពេលប្រាំពីរឆ្នាំហើយ។ ក្នុងដំណាក់កាលនោះ អ្នកជិតខាងផ្លាស់ប្តូរគ្នាយ៉ាងច្រើន អ្នកខ្លះពីអ្នកធ្វើការឱ្យគេ ក៏ក្លាយជាអ្នកមានទ្រព្យសម្បត្តិរាប់លានដុល្លារ ឯខ្លះទៀតធ្លាក់ខ្លួនដល់បាត ហើយងើបឈរឡើងវិញ ដោយទាំងអស់គ្នាពឹងផ្អែកលើកម្លាំងចិត្តដ៏រឹងមាំដើម្បីរស់។
ប៉ុន្តែរយៈពេលពីរឆ្នាំចុងក្រោយនេះ ពិតជាមានការលំបាកខ្លាំងណាស់ ស្ថានភាពទូទៅគឺតានតឹងណាស់។ ចាប់ពីឆ្នាំ ២០២៤ មក ក្រុម Telegram ត្រូវបានបិទជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០២៥ ដែលមានការបិទគណនី Telegram ជាទ្រង់ទ្រាយធ្ងន់ និងសម្ពាធពីការដាក់ទណ្ឌកម្មអន្តរជាតិ ដែលរឿងរ៉ាវទាំងនេះបានគាបសង្កត់មកលើពួកគេ។ លុះដល់ខែ ៥ និងខែ ៦ ឆ្នាំនេះ ព័ត៌មានចចាមអារ៉ាមរឿង «រត់គេចខ្លួន» បានលេចឮសុសសាយ ហើយសម្ពាធនៃការដកប្រាក់បានធ្វើឱ្យដង្ហក់ស្ទើរដកដង្ហើមមិនរួច។ ប៉ុន្តែពេលនោះ ពួកគេនៅតែគិតគូរពីការលក់ទ្រព្យសកម្ម NFT ដែលបានដាក់បញ្ចាំ ដើម្បីបែងចែកសងប្រាក់តម្កល់ជូនអតិថិជនជាដំណាក់កាលៗ ដោយសង្ឃឹមថានឹងអាចទប់ទល់ឆ្លងផុតពេលនេះទៅបាន។
នរណាស្មានថា ខាងតេធើរ (Tether) បានចាត់វិធានការបិទកាបូបប្រាក់ដោយផ្ទាល់ សូម្បីតែលេខពិសេស TG 4A ដែលមានតម្លៃរាប់លានដុល្លារ និងគណនី NFT របស់សេវាអតិថិជនផ្លូវការ ក៏ត្រូវបិទជាអចិន្ត្រៃយ៍ដែរ។ ពេលនេះមិនមែនដោយសារពួកគេមិនចង់ធ្វើបន្តទៀតទេ គឺដោយសារតែគ្មានដើមទុនសូម្បីតែបន្តិចដើម្បីបន្តធ្វើសកម្មភាពទៀត។ ធ្លាប់រស់នៅទីនេះយូរ មើលឃើញវេទិកាបែបនេះរីកដុះដាល ហើយក៏ដួលរលំទៅវិញ ធ្វើឱ្យក្នុងចិត្តមានអារម្មណ៍មិនសូវស្រួលប៉ុន្មានទេ។ ពេលត្រីបាឡែនធ្លាក់ចុះ គឺធ្វើឱ្យផែនដីញ័រំរញ្ជួយ ទឹកក្នុងរបរនេះជ្រៅណាស់ ថ្ងៃក្រោយអ្នកទាំងអស់គ្នាបន្តប្រុងប្រយ័ត្នថែរក្សាកាបូបប្រាក់របស់ខ្លួនឱ្យបានល្អចុះ។




