ថ្មីៗនេះ ខាងប៉ូលិសនៅទីក្រុងដាណាង ប្រទេសវៀតណាម បានចុះបង្ក្រាបទ្រង់ទ្រាយធំមួយ ផ្តោតសំខាន់លើការត្រួតពិនិត្យរឿងជនបរទេសស្នាក់នៅ។ គេបានចុះឆែកសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងស្នាក់នៅផ្សេងៗសរុប ៧៨១ កន្លែង ទូទាំងក្រុងតែម្តង។
លទ្ធផល គឺមានកន្លែងស្នាក់នៅ ៣៤ កន្លែង អត់បានរាយការណ៍ព័ត៌មានភ្ញៀវបរទេសដែលចូលស្នាក់នៅ តាមច្បាប់កំណត់ទេ ហើយក៏រកឃើញជនបរទេស ៣៣ នាក់ ដែលស្នាក់នៅអត់ត្រឹមត្រូវតាមច្បាប់។ សរុបលុយពិន័យទាំងអស់ គឺអស់ ៦៨៩ លានដុងវៀតណាមឯណោះ។
តាមច្បាប់នៅវៀតណាម គឺថាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ឬកន្លែងជួលអីហ្នឹង ត្រូវតែរាយការណ៍ព័ត៌មានភ្ញៀវបរទេសដែលចូលស្នាក់នៅ ឲ្យទាន់ពេលជានិច្ច។ បើមិនអ៊ីចឹងទេ នឹងត្រូវពិន័យ។ ខាងប៉ូលិសក៏បានបញ្ជាក់ដែរថា នឹងបន្តចុះត្រួតពិនិត្យឲ្យកាន់តែខ្លាំងក្លាទៀតនៅពេលក្រោយ។





