ស្ថានទូតអង់គ្លេសប្រចាំនៅស្រុកខ្មែរយើងទើបតែប្រកាសថា លោក ឡត ហានសុន (Lord Hanson) រដ្ឋមន្ត្រីរដ្ឋនៃក្រសួងមហាផ្ទៃអង់គ្លេស ជិតធ្វើដំណើរមកទស្សនកិច្ចនៅប្រទេសកម្ពុជាយើងហើយ ហើយនេះក៏ជាលើកដំបូងបង្អស់របស់លោកដែរ។ ការមកដល់លើកនេះ គឺដើម្បីចូលរួម "សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែកញ្ញានេះ។
អ្វីដែលជាចំណុចសំខាន់នៅក្នុងដំណើរទស្សនកិច្ចនេះ គឺភាគីទាំងពីរមានគម្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ក្នុងការបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងបទល្មើសឆ្លងដែន។ ក្រៅពីនេះ លោកក៏មានកម្មវិធីជួបពិភាក្សាជាមួយតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីការវិវឌ្ឍ និងចំណាត់ការរបស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាផងដែរ។
រាល់ថ្ងៃនេះ ជិះម៉ូតូកាត់តាមផ្លូវ តាមតូបកាហ្វេ អង្គុយជជែកគ្នាលេងពេលណា ក៏តែងតែលឺគេនិយាយពីរឿងបោកប្រាស់តាមអនឡាញហ្នឹងដែរ។ លើកនេះ ឃើញមន្ត្រីជាន់ខ្ពស់អង់គ្លេសហោះមកផ្ទាល់ ដើម្បីចុះកិច្ចព្រមព្រៀង និងបើកប្រជុំធំប្រឆាំងរឿងនេះ អ្នកស្រុកអ្នកភូមិយើងពិតជាទន្ទឹងរង់ចាំមើល ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការឆ្លងដែនមួយនេះ នឹងអាចបោសសម្អាតពួកក្រុមឧក្រិដ្ឋជនដែលពួននៅក្នុងផ្លូវងងឹតឱ្យអស់តែម្តងទៅ។




