អម្បាញ់មិញ មានបងប្អូនយើងចែករំលែកតៗគ្នាថា នៅម្តុំអាគារជិនបៃ១ (Jinbei 1) ស្រាប់តែមានកម្លាំងប៉េអឹមជាច្រើននាក់មកប្រមូលផ្តុំគ្នា និងកំពុងឈរត្រួតពិនិត្យអ្នកធ្វើដំណើរតាមដងផ្លូវម្នាក់ៗ។ គ្រាន់តែដើរពីចម្ងាយឃើញឯកសណ្ឋានប៉េអឹម ធ្វើឲ្យបរិយាកាសនៅទីនោះប្រែជាតឹងតែងភ្លាមៗ។ បងប្អូនយើងខ្លះជិះម៉ូតូឆ្លងកាត់ឃើញបែបនេះ ក៏ប្រញាប់បន្ថយល្បឿន ឬជិះវាងទៅផ្លូវផ្សេងតែម្តង។
ចំពោះរឿងថា តើកំពុងចុះចាប់មនុស្ស ឬយ៉ាងណានោះ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះស្ថានការណ៍ជាក់ស្តែងមិនទាន់មានព័ត៌មានលម្អិត។ ប៉ុន្តែជាទូទៅ ឲ្យតែឃើញកម្លាំងប៉េអឹមចុះដាក់បារាស់បែបនេះ ភាគច្រើនគឺមានបេសកកម្មត្រួតពិនិត្យហើយ។ ដូច្នេះ បងប្អូនដែលស្នាក់នៅផ្ទះជួលក្បែរនោះ ឬអ្នកទើបតែចេញពីធ្វើការវេនយប់ កុំប្រញាប់ទៅចង់ដឹងចង់ឃើញ ឬឈរមើលអី។
នៅស្រុកគេបែបហ្នឹងឯង ថ្ងៃធម្មតាមើលទៅស្ងប់ស្ងាត់សោះ ប៉ុន្តែឲ្យតែឃើញប៉េអឹមឈរតាមផ្លូវដឹងតែអ្នកដើរកាត់ញ័រទ្រូងហើយ។ សម្រាប់បងប្អូននៅម្តុំជិនបៃ១ យប់នេះបើមានការត្រូវដើរចេញក្រៅ សូមកុំភ្លេចយកឯកសារសម្គាល់ខ្លួនតាមខ្លួនឲ្យបានគ្រប់គ្រាន់ ហើយបើគ្មានការចាំបាច់ទេ កុំដើរលេងតាមផ្លូវអី សុវត្ថិភាពជាចម្បង!





