ថ្មីៗនេះ នៅតំបន់ម៉ាហាអុងមៀត ទីក្រុងមេនដាឡៃ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញមួយកន្លែង ដែលបន្លំធ្វើជាឡាយលក់ត្បូងពេជ្រចិន។ ក្នុងនោះ មនុស្ស ២៨ នាក់ត្រូវបានឃាត់ខ្លួន ក្នុងចំណោមនោះមានជនជាតិចិន ៦នាក់ ឥណ្ឌូនេស៊ី ៤នាក់ ម៉ាឡេស៊ី ១នាក់ និងជនជាតិមីយ៉ាន់ម៉ា ១៧នាក់ទៀត។ មេខ្លោងធំក្នុងរឿងនេះឈ្មោះ ឆេន ស៊ាវតៃ (陈晓戴)។ ពួកវាបានជួលផ្ទះ និងទីតាំងលក់គ្រឿងអលង្ការសម្រាប់បើកឡាយលក់ ដោយប្រើល្បិចបោកប្រាស់បែបចាស់ៗ។
ពេលឡាយលក់ ពួកវាបានធ្វើការចាប់រង្វាន់ និងបោសប្រាប់ថា បើឈ្នះនឹងថែមថ្មត្បូងពេជ្រជូនដោយឥតគិតថ្លៃ។ ពេលមានអ្នកជឿនិងចាញ់បោក ពួកវារកលេសទារថ្លៃដឹកជញ្ជូន និងថ្លៃពន្ធ ដោយបោកបញ្ឆោតឱ្យជនរងគ្រោះផ្ទេរប្រាក់មក។ ពេលបានលាក់ប្រាក់ហើយ ពួកវាផ្ទេរចូលគណនីនៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ីភ្លាម រួចប្លុក (Block) លេខអ្នករងគ្រោះចោលតែម្ដង។ តាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ពេលប៉ូលិសចុះឆ្មក់ចូល គឺដកហូតបានទូរស័ព្ទដៃដែលរត់ពន្ធពីប្រទេសឡាវជាង ៥០០គ្រឿង កុំព្យូទ័រជាង ៣០គ្រឿង កងដៃត្បូងពេជ្រ ១៥វង់ និងគ្រឿងត្បូងក្លែងក្លាយគុណភាពខ្សោយជាច្រើនទៀត។
បច្ចុប្បន្ន មនុស្សទាំង ២៨ នាក់នោះ កំពុងស្ថិតក្រោមការសួរនាំ និងរង់ចាំចាត់ការតាមផ្លូវច្បាប់។ នៅតាមដងផ្លូវមានកន្លែងលក់ត្បូងច្រើនណាស់ ប៉ុន្តែពួកដែលយកលេសឡាយលក់របស់របរបែបនេះ ទីបំផុតត្រូវប៉ូលិសចាប់បានជាស្ថាពរហើយ។





