នៅស្រុកឡាវឯណោះវិញ ចាប់តាំងពីដើមឆ្នាំ២០២៦ មក ប៉ូលីសបានបើកយុទ្ធនាការបង្ក្រាបយ៉ាងក្តៅគគុកលើបទល្មើសបច្ចេកវិទ្យានិងការឆបោកតាមអនឡាញ ដោយរហូតមកទល់ពេលនេះ ចាប់ខ្លួនជនសង្ស័យបានជាង ៦,២០០ នាក់ហើយ ដែលក្នុងនោះភាគច្រើនជាជនជាតិចិន។

គ្រាន់តែក្នុងខែសីហាមួយ អាជ្ញាធរចាប់បានជិត ៩០០ នាក់នៅទូទាំងប្រទេស។ ជាក់ស្តែង កាលពីចុងសប្តាហ៍ថ្ងៃទី២៩ ខែសីហា ប៉ូលីសបានចុះឆែកឆេរទីតាំងសង្ស័យពីរ place ក្នុងស្រុកសៃសេថា (Saysettha) ក្រុងវៀងចន្ទន៍ ដោយឃាត់ខ្លួនមនុស្សបាន ១៣៩ នាក់ និងដកហូតបានឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ក្នុងបទល្មើស ព្រមទាំងរបស់ខុសច្បាប់ជាច្រើន។ មុននោះបន្តិច កាលពីថ្ងៃទី៨ ខែសីហា អាជ្ញាធរក៏បានវាយប្រហារបំបែកសំបុកក្រុមឆបោក និងល្បែងអនឡាញមួយកន្លែងនៅតំបន់ពិសេសបឹងធាតុហ្លួង (That Luang Lake) ដោយចាប់ខ្លួនបាន ២៦១ នាក់។

មន្ត្រីឡាវបានប្រាប់ថា កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ ក្នុងការចុះប្រតិបត្តិការតែមួយលើក ប៉ូលីសស្ទាក់ចាប់បានរហូតដល់ ៥៨៩ នាក់ឯណោះ។ បច្ចុប្បន្ន ខាងសមត្ថកិច្ចកំពុងបន្តសាកសួរចម្លើយយ៉ាងសស្រាក់សស្រាំ ដើម្បីតាមក្រសោបចាប់ខ្លួនមេខ្លោងធំដែលពួននៅពីក្រោយខ្នង។