ពេលនិយាយពីរឿងឆបោកតាមអនឡាញ ម្នាក់ៗតែងតែនឹកឃើញដល់តំបន់ KK ឬវ៉ូហ៊ូសាន (Wohushan)។ ប៉ុន្តែតាមពិតទៅ នៅតាមព្រៃជ្រៅជ្រលងភ្នំនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា នៅមានជុំរុំខ្មៅងងឹត និងគ្រោះថ្នាក់បំផុតជាច្រើនទៀតដែលមិនទាន់ត្រូវគេគាស់កាយ។ កំពូលភ្នំទាំងមូលត្រូវបានគេបិទជិតឈឹង មានឆ្មាំប្រដាប់អាវុធយាមកាមយ៉ាងតឹងរ៉ឹង។ ក្រៅពីមេខ្យល់ និងភាគហ៊ុនិកធំៗបន្តិចបន្តួចដែលជិះចេញចូលបាន មនុស្សជាង ១ ០០០ នាក់នៅក្នុងនោះ ត្រូវគេឃុំឃាំងជាប់នៅលើភ្នំ គ្មានសិទ្ធិសូម្បីតែដើរជិតទ្វារភ្នំ ហើយត្រូវកាត់ផ្តាច់ទំនាក់ទំនងជាមួយពិភពខាងក្រៅទាំងស្រុង។

សំបុកចោរនៅក្នុងព្រៃជ្រៅបែបនេះ គួរឲ្យខ្លាចជាងតំបន់ធំៗខាងក្រៅទៅទៀត។ នៅក្នុងនោះ គេប្រើវិធានការគាបសង្កត់យ៉ាងព្រៃផ្សៃ បង្ខំឲ្យធ្វើសកម្មភាពឆបោកជារៀងរាល់ថ្ងៃ។ បើធ្វើការមិនគ្រប់ភាគរយ ហ៊ានបះបោរ ឬគិតចង់រត់ គឺមុខជារងការវាយដំ ញាត់បន្ទប់ងងឹត ឬក៏ត្រូវគេធ្វើឲ្យបាត់ខ្លួនជារៀងរហូតតែម្តង។ កាលពីពេលមុន ធ្លាប់មានរឿងសាហាវឃោរឃៅកើតឡើង ដោយជនជាតិចិន ៤ នាក់ត្រូវបានគេសម្លាប់បំបាត់ដាននៅក្នុងនោះ។ ដោយសារតែទីតាំងនៅដាច់ស្រយាលខ្លាំង ផ្សំនិងមានអ្នកកពារក្នុងស្រុកជួយបិទបាំងជាន់លើជាន់ទៀតនោះ រឿងរ៉ាវខាងក្នុងមិនដែលលេចឮមកខាងក្រៅសូម្បីតែបន្តិច។

ខ្ញុំអង្គុយផឹកតែនៅតាមចិញ្ចើមផ្លូវ ឮពួកបងៗជិះម៉ូតូ និងអ្នកជិតខាងនិយាយគ្នាលេង ម្នាក់ៗសុទ្ធតែដឹងច្បាស់ក្នុងចិត្តថា ទោះបីជាតំបន់ឆបោកធំៗនៅលើទីវាលត្រូវគេបង្ក្រាបស្ទើរតែអស់ហើយក៏ដោយ ប៉ុន្តែសំបុកចោរតូចៗដែលលាក់ខ្លួនក្នុងព្រៃជ្រៅបែបនេះ នៅតែមានច្រើនសន្ធឹកសន្ធាប់។ គ្មានការត្រួតពិនិត្យ គ្មាននរណាទៅជួយសង្គ្រោះកើតឡើយ បើធ្លាក់ចូលទៅក្នុងនោះហើយ គឺដូចធ្លាក់ចូលផ្លូវទាល់អ៊ីចឹង។ ដូច្នេះ ចេញដើរទៅណាមកណា ត្រូវតែប្រយ័ត្នប្រយែងខ្លួនឲ្យមែនទែន។