អាជ្ញាធរបានស្ទាក់ចាប់រថយន្តដឹកទំនិញមួយគ្រឿងភ្លាមៗនៅលើដងផ្លូវ។ លុះបើកទ្វារឡានមើល ស្រាប់តែប្រទះឃើញទូរស័ព្ទ iPhone មួយទឹក សរុប រហូតដល់ ១.២១៧ គ្រឿង ដោយគ្មានលិខិតស្នាមបង់ពន្ធត្រឹមត្រូវសូម្បីតែមួយសន្លឹក។ បណ្តាញព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ទំនិញមួយបាច់នេះដឹកមកពីប្រទេសចិន មានតម្លៃសរុបប្រហែលជាង ៩ ពាន់លានដុង (ប្រាក់វៀតណាម) ហើយគ្មានអីមកបញ្ជាក់ថាជាទំនិញស្របច្បាប់នោះឡើយ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានសារភាពថា រូបគេគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកទំនិញឆ្លងដែនឱ្យគេប៉ុណ្ណោះ ដោយក្នុងទូរស័ព្ទមួយគ្រឿង គេទទួលបានប្រាក់កម្រៃ ៨ ម៉ឺនដុង។ ដើម្បីគេចពីភ្នែកច្រកទ្វារគយ ក្រុមនេះបានបែងចែកការងារគ្នាយ៉ាងស្ទាត់ជំនាញ ដោយសុខចិត្តលួចដឹកទំនិញកាត់តាមផ្លូវលំភ្នំតូចៗនៅតាមព្រំដែនដើម្បីចូលស្រុក។
ពេលនេះ ប៉ូលិសវៀតណាមបានដាក់ពាក្យប្តឹងចោទប្រកាន់មនុស្ស ៧ នាក់ដែលពាក់ព័ន្ធ និងកំពុងស្រាវជ្រាវបន្តតាមដានខ្សែបណ្តាញរត់ពន្ធឆ្លងដែនមួយនេះ។ ការធ្វើស៊ីលួចរត់ពន្ធទូរស័ព្ទមួយទឹកបែបនេះ គឺដើរផ្លូវកាត់ដើម្បីគេចពន្ធ ហើយយកទូរស័ព្ទតម្លៃថោកមកវាយលុកទីផ្សារវៀតណាមស៊ីដាច់កម្រៃជើងសារ។ នៅតាមដងផ្លូវសព្វថ្ងៃ មានតូបលក់ទូរស័ព្ទមួយទឹកមិនតិចទេ ដូច្នេះពេលបងប្អូនទិញដូរ ប្រហែលជាត្រូវប្រុងប្រយ័ត្នបន្តិចហើយ ថាតើវាជាទំនិញនាំចូលតាមច្រកស្របច្បាប់ពិតប្រាកដឬអត់។




