កាលពីខែមីនាដើមឆ្នាំនេះ វង់បោកប្រាស់របស់ខ្ញុំនៅស្រុកឡាវត្រូវរំសាយ។ បងប្អូនប៉ុន្មាននាក់លែងចង់បន្តរស់នៅអាស៊ីអាគ្នេយ៍ទៀត ក៏សម្រេចចិត្តត្រឡប់ទៅស្រុកចិនវិញមុន។ រីឯខ្ញុំវិញ មានការនៅស្រុកបន្តិចបន្តួច ក៏មិនទាន់ចង់ទៅវិញ ទើបសម្ងំនៅឡាវបន្ត។

ពួកម៉ាកដែលទៅវិញនោះ នៅស្ងៀមស្ងាត់បានប្រហែលពីរខែ។ ប៉ូលិសធ្លាប់ហៅទៅសួរនាំរឿងនៅក្រៅប្រទេសដែរ តែអត់មានបញ្ហាអីទេ។ លុះដល់ខែឧសភា ដោយសារទំនេរពេកទ្រាំមិនបាន ពួកវាក៏ពិភាក្សាគ្នានាំគ្នាជួលផ្ទះនៅក្រុងតូចមួយនៅភាគខាងត្បូងស្រុកចិន បើកវង់បោកប្រាស់ទិសដៅអឺរ៉ុបនិងអាមេរិក។ ខ្ញុំក៏បានទាក់ទងម៉ូយដូរលុយគ្រីបតូស្គាល់គ្នាចាស់ ដូរលុយ ១៥,០០០ U ផ្ញើទៅឲ្យពួកវាធ្វើជាដើមទុន។

ការងារដើររលូនល្អ ហើយក៏រកលុយបានខ្លះដែរ។ ដល់ពាក់កណ្តាលខែកក្កដា ពេលរៀបចំចែកភាគលាភ ខ្ញុំក៏ទាក់ទងម៉ូយដូរ U ដដែលនោះ ដើម្បីដូរយកលុយយ៉ន់។ ប៉ុន្តែ ពេលវេរ U រួចរាល់ អាម៉ាកដែលទៅយកលុយសុទ្ធ និងអ្នកដូរលុយនោះ ក៏បាត់ដំណឹងសូន្យឈឹងទាក់ទងលែងរួច។ ប្រហែលពីរម៉ោងក្រោយមក ពួកម៉ាកផ្សេងទៀតដែលកំពុងធ្វើការនៅក្នុងផ្ទះ ក៏ទាក់ទងលែងចូលទាំងអស់។

ដំបូងឡើយ ខ្ញុំស្មានតែពួកវាក្បត់គ្នាស៊ីដាច់លុយរត់បាត់ទៅហើយ។ ណាដឹងអី ៩ថ្ងៃក្រោយមក ទើបសាច់ញាតិរបស់អាម៉ាកម្នាក់ប្រាប់ខ្ញុំថា ពួកវាត្រូវប៉ូលិសចាប់ខ្លួនអស់ហើយ ពីបទឆបោក លាងលុយកខ្វក់ និងកាន់កាប់រូបិយប័ណ្ណគ្រីបតូដោយខុសច្បាប់។ មើលទៅ គឺអ្នកដូរ U នោះសហការជាមួយប៉ូលិស នាំគ្នាមកក្របោចយកតែម្តង។ ពួកម៉ាកខ្ញុំត្រូវប៉ូលិសជីកកកាយរកឃើញបទល្មើសជាច្រើនករណី ហើយត្រូវជាប់គុកប៉ុន្មានឆ្នាំទៀត ក៏មិនទាន់ដឹងនៅឡើយទេ។

នេះជាព្រហ្មលិខិតហើយ! កាលបើជ្រើសរើសផ្លូវហ្នឹងហើយ មានតែប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់ហ្នឹងឯង។